ព័ត៌មានទាន់ហេតុការណ៍៖

បានខ្លួននាងហេីយ! លួចថតរូបទុក គំរាមខាងស្រីឲ្យទិញម៉ូតូ និងគំរាមទារប្រាក់ឥតឈប់ ទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ​នគរបាល​ខណ្ឌដង្កោ​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ២០២១​ បានបញ្ជូនខ្លួនយុវជន​សង្ស័យ​ម្នាក់​​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីផ្ញើ​សារ​សំឡេង​តាម​ទូរស័ព្ទ​ (messenger)​ គំរាម​ទារប្រាក់​ពី​នារី​ជា​សង្សារ​ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​អាសអាភាស​រវាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ធ្លាប់​បាន​រួមរក្សជាមួយ​គ្នា​ និង​គំរាម​សម្លាប់​ថែម​ទៀត​។ ខណៈជនសង្ស័យ​ខឹង​នារី​រង​គ្រោះ​ដើរ​លេង​ជាមួយ​បុរស​ម្នាក់​ជា​សង្សារ​ថ្មី​ ។​សូមរម្លឹកថា​ យុវជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ចំណុច​កន្លែង​លាង​ម៉ូតូ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ រាជធានី​ភ្នំពេញ​ ដោយ​អនុវត្ត​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ​ ។​បើ​តាម​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ឱ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១​ ជនសង្ស័យ​ឈ្មោះ​ សឿ​ សា​រ៉​ន​ ហៅ​ រាជ​ សុ​វ​ណ្ណា​រាជ​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រកប​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន​ បាន​ទូរស័ព្ទ​គំរាម​នារី​រង​គ្រោះ​ឈ្មោះ​ ហ​.​សត​ អាយុ​៣១​ឆ្នាំ​ ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​ ដោយ​គំរាម​ថា​នឹង​បង្ហោះ​រូបភាព​អាសអាភាស​ដែល​ខ្លួន​ដេក​ជាមួយ​នាង​ កាលពី​អំឡុង​ចុងឆ្នាំ​២០២០​ និង​ គំរាម​សម្លាប់​នារី​រង​គ្រោះ​ និង​ បាន​ជេរ​ប្រមាថ​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​ច្រើន​ទៀត​ ខណៈ​ដែល​នារី​រង​គ្រោះ​បាន​ដើរ​លេង​ជាមួយ​បុរស​ម្នាក់​ទៀត​នៅ​ភ្នំ​តា​ម៉ៅ​ ខេត្តតាកែវ​ ។​​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ឱ្យ​ដឹង​ទៀត​ថា​ កាលពី​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២០​ ជន​រង​គ្រោះ​ ធ្លាប់​ត្រូវ​បាន​ជនសង្ស័យ​នាំ​ទៅ​លេង​ផ្ទះ​នៅ​ខេត្តកំពង់ចាម​ ហើយ​ជនសង្ស័យ​ក៏​បាន​រៀបចំ​បន្ទប់​ឱ្យ​ជន​រង​គ្រោះ​ដេក​ រួច​​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រួម​ភេទ​បាន​សម្រេច​០១​លើក​ និង​លួច​ថតរូប​ភាព​នៅ​ពេលដេក​ជាមួយ​គ្នា​នោះ​តាម​ទូរស័ព្ទ​ ។​ នៅ​ពេល​នោះ​ ជនសង្ស័យ​ក៏​បាន​គំរាម​ជន​រង​គ្រោះ​ថា​ បើ​ហ៊ាន​ប្តឹង​ ឬ​ទៅ​ប្រាប់​អ្នក​ដទៃ​ រូបគេ​នឹង​បង្ហោះ​រូបភាព​នេះ​ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ផ្អើល​តែ​ម្តង​ ។​ ដោយ​បាន​រូបភាព​នឹង​ដៃ​បែប​នេះ​ ហើយ​ជនសង្ស័យ​ក៏​បាន​តម្រូវ​ឱ្យ​ជន​រង​គ្រោះ​ទិញ​ម៉ូតូ​ម៉ាក​ PGX​ ០១​គ្រឿង​តម្លៃ​២៥០០​ដុល្លារ​ ទៅ​ឱ្យ​ជនសង្ស័យ​ បើ​មិន​ធ្វើ​តាម​ទេ​ រូបគេ​នឹង​យក​រូបភាព​នេះ​ទៅ​បង្ហោះ​ ។​ ជន​រង​គ្រោះ​ខ្លាច​ខ្មាស់​គេ​ ក៏​បាន​ទិញ​ម៉ូតូ​តាម​ការ​ចង់បាន​របស់​ជនសង្ស័យ​ ដោយ​ធ្វើការ​បង់​រំលស់​រយៈពេល​០៣​ឆ្នាំ​ ។​​សមត្ថកិច្ច​បន្ត​ថា​ បន្ទាប់​មក​នៅ​ថ្ងៃ​ខាងលើ​ដោយ​ការ​គំរាមកំហែង​ និង​គាបសង្កត់​ពី​ជនសង្ស័យ​ខ្លាំង​ពេក​ ជន​រង​គ្រោះ​ទ្រាំ​ពុំ​បាន​ក៏​សម្រេចចិត្ត​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ផ្ញើ​សារ​ជេរ​ប្រមាថ​ និង​គំរាម​ជន​រង​គ្រោះ​ ដោយ​វត្ថុ​តាង​តាម​រយៈ​សំឡេង​ផ្ញើ​សារ​នៅ​ក្នុង​ទូរស័ព្ទ​មិន​អាច​ប្រកែក​បាន​ ។​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ជនសង្ស័យ​ត្រូវ​បាន​​បញ្ជូនខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ គំរាមកំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​៕


ដោយ៖សហការី


ចែករំលែក៖