ព័ត៌មានទាន់ហេតុការណ៍៖

ប្រៃសណីយ៍កម្ពុជា៖ ងាកមកបង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន

ចែករំលែក៖

ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកជាទិសស្លោកថា, “ងាកមកបង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន! ”

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដឹកនាំដោយ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកប្រៃសណីយ៍កម្ពុជា មានរៀបពិធីចុះហត្ថលេខា លើអនុស្សារណៈកិច្ចសហប្រត្តិបត្តិការយោគយល់ ត្រីភាគី រវាង ប្រៃសណីយ៍កម្ពុជា និង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនស៊ូភើអេបតិចណូឡូជីភីអិលស៊ី ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖