ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់សម របស់ ប្អូនៗ នាយទាហាន ពលទាហាន ដើម្បីត្រៀមសម្រាប់កម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
ប្រភព៖ទទក