អាមេរិក៖ ប្រធានាធិបតីលោកដូណាល់ ត្រាំ បានឡើងជិះឧទ្ធម្ភាគចក្រចាកចេញពីសេតវិមានដោយឆ្ពោះដំណើរទៅកាន់មូលដ្ឋានទ័ព Andrews ក្នុង រដ្ឋ Maryland ដើម្បីចូលរួមពិធីបញ្ចប់តំណែងនៅទីនោះ បន្ទាប់មកទៀតលោក នឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
លោកប្រធានាធិបតី ផុត អាណត្តិ ដូណាល់ ត្រាំ បាន ចាកចេញពីសេតវិមាន នៅវេលាម៉ោង ៨៖២០នាទី ព្រឹក ថ្ងៃ ពុធ ទី ២០ មករា (ម៉ោងនៅវ៉ាស៊ីនតោន) ដោយ មិន នៅជួប ធ្វើ គារកិច្ច និង ចូល រួម ក្នុងកម្មវិធី ស្បថ ចូល កាន់ តំណែងរបស់ប្រធានាធិបតីថ្មី លោក ចូ បៃឌិន ដូច តាមទម្លាប់អាមេរិកឡើយ។ លោកគឺជាប្រធានាធិបតីទី១ ដែលមិនអើពើនឹងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែង ចាប់តាំងពីឆ្នាំ១៨៦៩ ៕
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច





