អន្តរជាតិ៖ បន្ទាប់ពីប៉ុន្មានម៉ោង ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ចប់ទៅរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ចេញបញ្ជីឈ្មោះមន្រ្តីអាមេរិកដែលប្រកាន់ជំហរតឹងតែងដាក់ចិន ឬប៉ះពាល់ផលប្រយោជន៍ ដែលត្រូវទទួលទណ្ឌកម្ម។ជាក់ស្តែងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មលោក ម៉ៃ ប៉ុមប៉េអូ និងមន្រ្តីក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ ជាង២០នាក់ផ្សេងទៀត។ មិនតែប៉ុណ្ណោះទីក្រុងប៉េកាំង បានអះអាងថា មន្រ្តីក្រោមរដ្ឋបាលត្រាំទាំងនោះ បានបំពានអធិបតេយ្យ និងបំផ្លាញផលប្រយោជន៍របស់ចិន។សូមជម្រាបថា មន្រ្តីជាន់ខ្ពស់អាមេរិកចំនួន ២៨នាក់ធ្វើការនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវចិនដាក់ទណ្ឌកម្មមានមានដូចជា៖លោក ម៉ៃ ប៉ុមប៉េអូ, លោក Robert C. O’Brien អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក, លោក Peter Navarro អតីតទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន, លោក Matt Pottinger ទីប្រឹក្សាសន្តិសុខជាតិរង និងអតីតមន្រ្តីផ្សេងទៀត។ លោកAlex Azar រដ្ឋមន្រ្តីសុខាភិបាល, លោកKeith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសដែលទៅតៃវ៉ាន់ និងលោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ដែលគ្រោងទៅតៃវ៉ាន់ ក៏ជាប់ឈ្មោះដែរ។ដោយឡែកបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN បាននិយាយថាក្រោមទណ្ឌកម្មនេះ អ្នកទាំង ២៨រូបនោះ ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីចិន និងរកស៊ីនៅក្នុងទីក្រុងចិន ហុងកុង ម៉ាកាវ។ ចំណែកក្រុមហ៊ុនវិទ្យាស្ថាន ដែលពាក់ព័ន្ធនឹងអ្នកទាំង២៨ នាក់ ត្រូវរឹតត្បិតមកធ្វើជំនួញនៅក្នុងប្រទេសចិន។គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា អ្នកទាំងនោះ បានជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងចិន បំផ្លាញផលប្រយោជន៍របស់ចិន វាយប្រហារប្រជាជនចិន និងបង្អាក់ទំនាក់ទំនងក្រុងប៉េកាំង–វ៉ាស៊ីនតោនជាដើម។ រីឯលោក ប៉ុមប៉េអូ ជាមន្រ្តីអាមេរិកដែលតែងរិះគន់ចិនមិនរើសបញ្ហាតាំងពីសមុទ្រចិនខាងត្បូង បញ្ហាស៊ីនជាំង ទីបេសិទ្ធិមនុស្ស និងពាណិជ្ជកម្មជាដើម។ ចុងក្រោយ លោកថែមទាំងចោទចិនថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅស៊ីនជាំងទៀតផង៕
រឿងទាក់ទង
អភិបាលខេត្តកំពតបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់បានជាង ៣ពាន់ករណីកន្លងមក
7 hours ago
ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញ ទំហឹង បណ្តាលឱ្យសិស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
11 hours ago
ធនាគារជាតិនៃកម្ពុជា ប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន
11 hours ago
ប៉ូលីសចុះអនុវត្តដីកាតុលាការចាប់មុខសញ្ញាគ្រឿង ញៀនហើយផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម
12 hours ago
សិប្បករអង្គរ បើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការអភិរក្សមរតកដូនតា តាមរយៈការបង្កើតរមណីយដ្ឋានសិប្បករអង្គរ
12 hours ago
មេដឹកនាំក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក “El Mencho” ត្រូវបានសម្លាប់ ភាពចលាចលផ្ទុះឡើងនៅក្នុងរដ្ឋចំនួន 20
12 hours ago
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច

