ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍សហការជាមួយអន្តរក្រសួង នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី០២ នាថ្ងៃទី២៧-២៨ ខែមករា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី០២ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាអនុប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ)៕

ដោយ៖ សិលា


ចែករំលែក៖