ព័ត៌មានទាន់ហេតុការណ៍៖

ទូតអាមេរិកប្រចាំកម្ពុជា បានអបអរសាទរប្រធានាធិបតី និងអនុប្រធានាធិបតីថ្មីរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាម facebook របស់ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរ​ចំពោះលោក ចូ បៃឌិន ដែលបានចូលកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ និងលោកស្រី Kamala Harris ដែលចូលកាន់តំណែង ជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារថា «សូមអបអរសាទរចំពោះលោកប្រធានាធិបតី Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris!​ លោកឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy មានមោទនភាពក្នុងការបំពេញការងារនៅក្រោមក្រុមរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីទី៧ នៅក្នុងអាជីព​របស់លោកជាមន្រ្តីរដ្ឋការ!»។ ដោយឡែកនៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះរាជ​ហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅដ៏ឧត្តុង្គឧត្តមជូន លោក Joe Biden ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលដែល លោក បានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់ សហរដ្ឋអាមេរិក។ ព្រះអង្គបានមានបន្ទួលថា,ជយោ! ចំណងមិត្តភាព 🇰🇭កម្ពុជា — អាមេរិក 🇺🇸  ដោយ៖ សិលា


ចែករំលែក៖