ព័ត៌មានទាន់ហេតុការណ៍៖

ជយោ! ចំណងមិត្តភាព 🇰🇭 កម្ពុជា — អាមេរិក 🇺🇸

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក Royal du Cambodge បានបញ្ជាក់យ៉ាងដូច្នេះថា នាវេលាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះរាជ​ហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅដ៏ឧត្តុង្គឧត្តមជូន លោក Joe Biden ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលដែល លោក បានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់ សហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា លោក Joe Biden ប្រធានាធិបតី នៃសហរដ្ឋអាមេរិកថ្មី ដែលឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិលមិញ សម្រាប់ការងារការទូតលើកដំបូងបង្អស់ លោកបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប្រទេសកាណាដា ។ ហើយលោកក៏បានពិនិត្យទៅលើច្បាប់ចំនួន១៥ ដែលបាននៅសេសសល់ពីតំណែងលោកត្រាំ៕

ដោយ៖ សិលា


ចែករំលែក៖