ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើឧបករណ៍នេសាទល្មើសច្បាប់ដើម្បីចាប់ត្រី​ នៅតែបន្តកើតមានក្នុងស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ពលរដ្ឋ​អ្នក​នេសាទនៅតែ​បន្តប្រេីប្រាស់ឧ​បករណ៍ល្មេីសច្បាប់ដែលរដ្ឋហាមឃាត់ដូចជា​ ដាក់​លូស្បៃមុង​ របាំងព្រួលចាប់យកត្រីតូចធំ​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ចុះបង្ក្រាប​ដុតឧបករណ៍ទាំងនេះ​ចោលនៅនឹងកន្លែងតែម្តង​   

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី២១​ ខែមករា​ ឆ្នាំ​២០២១ វេលាម៉ោង៨និង០០នាទី កម្លាំងជំនាញនៃអធិការ​ដ្ឋានស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាគយ​ សហគមន៍​ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ បានចុះ​បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងគោលក្រោយភូមិពង្រ ឃុំរកាគយ ស្រុកកងមាសចម្ងាយពីភូមិប្រហែល​៣៥០០ម៉ែត្រ​ ។ 

លទ្ធផលនៃការចុះបង្រ្កាបបានដូចជា​ ៖

-លូស្បៃមុងចំនួន២១មាត់

-របាំងព្រួលប្រវែង១២០០ម៉ែត្រ

-ចាក់លែងកូនត្រី៤៥គីឡូក្រាម​ ។ 

ចំពោះ​ឧបករណ៍ខាងលើនេះ​ កម្លាំង​សមត្ថកិច្ច​បានដុតបំផ្លាញចោលនៅចំណុចមាត់បឹងគោល​ តាមចំណាត់ការបង្គាប់បញ្ជារបស់លោកតូច ឧត្តមព្រះរាជអាជ្ញារងផងដែរ ៕ដោយ៖វណ្ណៈ


ចែករំលែក៖