ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅតាមសំណូមពរ របស់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន និងដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសផ្តល់ នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ សូម ជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ នឹងបើកថ្នាក់ដំបូងសិក្សា ភាសាចិនតាមប្រព័ន្ធអនឡាញសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។
ថ្នាក់ដំបូងសិក្សាភាសាចិនតាមប្រព័ន្ធអនឡាញនេះនឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការ តាមរយៈអាសយដ្ឋានគេហទំព័រ https://www.pfd.org ឬ តាមរយៈស្តេនQR Code ខាងក្រោម៖ ចុះឈ្មោះសិក្សា
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ012278552 ឬ 078899919 រៀងរាល់ម៉ោងធ្វើការ៕
ដោយ៖ សិលា