ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ លើកទីពីរលើមនុស្ស

ចែករំលែក៖

នៅព្រឹកថ្ងៃទី២១ ខែមករា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង​​កូវីដ​-១៩ លើកទីពីរលើមនុស្ស​​​។ វ៉ាក់សាំងដែលបានចាក់នោះ មានឈ្មោះថា​ Covivac ​ផលិតដោយមជ្ឈមណ្ឌល វ៉ាក់សាំង​វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ IVAC ។
សាស្ត្រាចារ្យបណ្ឌិត​​​ ថាញ់ វ៉ាន់ ហុីវ ( Thanh Van Hieu) នាយកមហាវិទ្យាល័យ​វេជ្ជសាស្ត្រហាណូយ​បានឲ្យដឹងថា ការសាកល្បង​លើមនុស្សនេះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យទីក្រុងហាណូយ​​។ ការចាក់សាកល្បងនោះស្ថិតនៅក្រោមការតាមដានរបស់ក្រសួងសុខាភិបាល​។
ការចាក់សាកល្បងដំណាក់កាលទីមួយគឺជ្រើសរើសអ្នកស្ម័គ្រចិត្ត​​១២០​នាក់ដែលមានសុខភាពល្អ ​ចែកចេញជា៥ក្រុម ដោយ​១ក្រុមចាក់វ៉ាក់សាំង​ចំនួនខុសៗគ្នា គឺ១មិល្លីក្រាម, ៣មិល្លីគ្រាម​, ១០មិល្លីក្រាម​។ អ្នកស្ម័គ្រចិត្តត្រូវបានចាក់ពីរលើក​ដែលមានគម្លាតពីគ្នា៣សប្តាហ៍ ហើយការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅដើមខែកុម្ភៈ។
តាមគម្រោងក្រោយការចាក់លើកទីមួយទទួលបានជោគជ័យ ​ទាំងប្រសិទ្ធភាពនិងសុវត្ថិភាព នឹងបន្តចាក់ដំណាក់កាលទីពីរទៅលើអ្នកស្ម័គ្រចិត្តច្រើនជាងនេះ។
សាស្ត្រាចារ្យ​ Dang Duc Anh ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងជាតិ​បានឲ្យដឹងថា អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺមានអាយុចាប់ពី​១៨ ដល់​៧៥ឆ្នាំ រស់នៅក្នុងប្រទេសវៀតណាម​។ វ៉ាក់សាំងរបស់វៀតណាមអាចរក្សាបានក្នុងសីតុណ្ហភាព​២-៨អង្សាសេ​៕

ដោយ៖ ធី រីណា


ចែករំលែក៖