ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ចេញប្រកាស ស្តីពី​ការរៀបចំ ​និងការប្រព្រឹត្តទៅរបស់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នីតិកម្ម និងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញប្រកាស ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌។ 

ប្រការ ១ ..ប្រកាសនេះកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និង ” យុត្តិធម៌ នៃក្រសួងយុត្តិធម៌ សរសេរជាអក្សរកាត់ថា “ល.ក.ន.យ.។

ប្រការ២.. ល.ក.ន.យ. បំពេញមុខងារជាសេនាធិការឱ្យក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ. ) លើកិច្ចការបច្ចេកទេសច្បាប់ ទំនាក់ទំនងសាធារណៈ ដូចតទៅ៖ ជួយ ល.ក.ន.យ កិច្ចការស្រាវជ្រាវ និងវិភាគ និងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និង ល.ក.ន.យ. លើការសិក្សា ស្រាវជ្រាវ និងការលើកយោបល់បច្ចេកទេសជូនក្រសួងយុត្តិធម៌

ចំពោះរាល់ការងារដែលជាសមត្ថកិច្ចរបស់ ល.ក.ន.យ. ដូចមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យ លេខ ១៣៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌

– ជួយ ល.ក.ន.យ. លើការវិភាគនយោបាយ និងគោលនយោបាយផ្នែកច្បាប់ ព្រមទាំងព័ត៌មាន ពាក់ព័ន្ធផ្សេងទៀត ដែលអាចជាមូលដ្ឋានដល់ការអភិវឌ្ឍវិស័យច្បាប់ យុត្តិធម៌ និងអភិបាលកិច្ច ។

– សម្របសម្រួល និងទទួលបន្ទុកការងាររដ្ឋបាលទូទៅប្រចាំថ្ងៃរបស់ ល.ក.ន.យ.

– រៀបចំ និងសម្របសម្រួលកម្មវិធីការងារ កិច្ចប្រជុំ បេសកកម្ម និងពិធីការផ្សេងៗរបស់ ល.ក.ន.យ. – គ្រប់គ្រងការងារបុគ្គលិកក្នុង ល.ក.ន.យ.

– ទទួលបន្ទុករៀបចំ និងគ្រប់គ្រងថវិកា ទ្រព្យសម្បត្តិ បញ្ជីសារពើភណ្ឌ សន្និធិសម្ភារៈ សម្រាប់បម្រើការងារក្នុង ល.ក.ន.យ.

– រៀបចំបែបបទទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន និងអង្គការជាតិ និងអន្តរជាតិនានារៀបចំឯកសារ របាយការណ៍ និងកំណត់ហេតុនៃកិច្ចប្រជុំ និងកម្មវិធីផ្សេងៗរបស់ ល.ក.ន.យ.

– ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស  និងប្រចាំឆ្នាំរបស់ ល.ក.ន.យ. អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន ល.ក.ន.យ.។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ចេញប្រកាស ស្តីពី​ការរៀបចំ ​និងការប្រព្រឹត្តទៅរបស់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នីតិកម្ម និងយុត្តិធម៌ មាន១០ជំពូក សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖