ព័ត៌មានទាន់ហេតុការណ៍៖

Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

ចែករំលែក៖

កីឡាករវាយតឺន្នីសលេខពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។

កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក និងធ្វើឲ្យកីឡាករដែលនៅដាច់ឆ្ងាយពីគ្នាបានផ្លាស់ទៅនៅផ្ទះឯកជនដែលមានទីលានវាយកូនបាល់ ប៉ុន្តែលោក Craig Tiley បានបញ្ជាក់ថា ពួកគេជាការស្នើសុំ ហើយមិនមែនជាការទាមទារទេនោះ

សេចក្តីថ្លែងការណ៍មួយរបស់កីឡាករ Djokovic បានសរសេរថាចេតនាល្អរបស់ខ្ញុំសម្រាប់ដៃគូប្រកួតប្រជែងរបស់ខ្ញុំនៅក្នុងទីក្រុងមែលប៊នត្រូវបានគេយល់ខុសថា ជាមនុស្សអាត្មានិយម ពិបាក និងមិនចេះដឹងគុណ” ។

លោក Daniel Vallverdu គ្រូបង្វឹកកីឡាវាយតឺន្នីសបានប្រាប់រ៉យទ័រថាកីឡាករដែលកំពុងស្ថិតនៅដាច់ដោយឡែកគួរតែទទួលបានការអនុគ្រោះពីអ្នករៀបចំការប្រកួតដូចជាពេលវេលាហាត់សម និងការប្រកួតដែលគ្រោងធ្វើនៅម៉ោងត្រជាក់។

កីឡាករ Djokovic ដែលកាលពីឆ្នាំទៅបានលាឈប់ពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស TA ដើម្បីចាប់ផ្តើមបង្កើតក្រុមកីឡាករដោយឡែករបស់ខ្លួនបានឈ្នះពានរង្វាន់ Australian Open ចំនួនដងដែលបានបំបែកឯតទគ្គកម្មលើកទី៨ នៅទីក្រុងមែលប៊នក្នុងឆ្នាំ២០២០ ។

កីឡាករ Djokovic ក៏បានសម្តែងការដឹងគុណចំពោះអ្នករៀបចំកម្មវិធី TA, រដ្ឋាភិបាលអូស្រ្តាលី និងប្រជាពលរដ្ឋក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមប្រកួតប្រជែងចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ


ចែករំលែក៖