តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។
លោក Mitch McConnell បាននិយាយទៅកាន់សារព័ត៌មាន AP ថា «សមាជិកគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា បានសាមគ្គីគ្នា ហើយអតីតប្រធានាធិបតីគួរតែទទួលបានសិទ្ធិដូចអតីតប្រធានាធិបតីអាមេរិក ក្រោយបញ្ចប់តំណែងប្រធានាធិបតី។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានឲ្យដឹងថា ការចោទប្រកាន់ទោសនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ។
លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកត្រាំគួរតែទទួលបានការលើកលែងទោស ហើយប្រធានាធិបតីថ្មី ចូ បៃឌិន បានអំពាវនាវឲ្យសាមគ្គីភាព ដើម្បីឆ្លងកាត់រាល់ឧបសគ្គ។ លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា នឹងជាការខាតបង់ប្រសិនបើមិនមានសាមគ្គីភាព ដូចជាថ្ងៃទី ៦ខែមករា ដោយក្រុមបាតុករ សម្រុកចូលវិមានរដ្ឋសភា ជាការបង្ហាញពីភាពខ្វះសាមគ្គី។
ប្រសិនបើលោកត្រាំត្រូវបានចោទប្រកាន់ទោសនោះ លោកនឹងត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន ដែលអតីតប្រធានាធិបតីអាមេរិកគ្រប់រូបទទួលបាន៕ ដោយ៖ធី រីណា
(រូបភាព៖AP)