ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តក្រចេះ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារលូកដៃបិទកុងតាក់ម៉ាសុីនហើយត្រូវពីញ៉ុងម៉ាសុីនទាក់ក្រមាដែលបង់ជាប់កចូលកិនដាច់ដៃនិងខ្លួនយ៉ាងរន្ធត់បំផុត។

ហេតុការណ៍ពីញ៉ុងម៉ាសុីនកិនមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។  

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាក់ សុផស ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ ជាកម្មកររោងចក្រក្រុមហ៊ុនខាងលើនេះ។  

    ប្រភពបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះគឺមកពីជនរងគ្រោះលូកដៃបិទកុងតាក់ម៉ាស៊ីនហើយក៏បានទាក់ក្រមាដែលស្ត្រីរងគ្រោះរុំជាប់នឹងកទាញធ្លាក់ចូលក្នុងពីញ៉ុងម៉ាសុីនបណ្តាលឱ្យម៉ូទរ័ទាញដៃខាងស្តាំចូលទៅក្នុងពីញ៉ុងម៉ាសុីនរួចទាញទាំងមនុស្សចូលទៅទៀតគាបដាច់ខ្សល់ស្លាប់ភ្លាមមួយរំពេចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យហើយបានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖