ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ដកន្រ្ដៃ និងម៉ូតូ ភាគីរងគ្រោះ ព្រមទទួលសំណង តែប៉ូលិសទារ ៥លានរៀលដើម្បីបិទសំណុំរឿង(មានវីដេអូ)

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ពីស្រុកត្រពាំងប្រាសាទមកថា សមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ទាមទារថ្លៃបិទសំណុំរឿង៥លានរៀល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្ដកន្រ្ដៃ និងម៉ូតូ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២១ នៅចំណុច ភូមិទួលគ្រោះ ព្រំប្រទល់ស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ 

 ម្ចាស់គោយន្ដកន្ត្រៃ ឈ្មោះ ប៊ុត ប៉ោ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ។

ជនរងគ្រោះឈ្មោះ ទូច ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ភាគីបង្កបើកគោយន្ដ កន្រ្ដៃបានបញ្ជាក់ថា បានត្រូវរ៉ូវគ្នា និងជនរងគ្រោះព្រមទទួលប្រាក់សំណង១.៨០០ដុល្លារ(មួយពាន់ប្រាំបីរយដុល្លារ)តែត្រូវនគរបាលទទួលផែនចរាចរណ៍នៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទទាមទារប្រាក់ ពីជនបង្កចំនួន៥លានរៀល ជាថ្នូរក្នុងការបិទសំណុំរឿង តែជនបង្ករគ្មានសមត្ថភាពបង់ប្រាក់ឲ្យទេ។

លោកវរសេនីយ៍ឯក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបានអោយដឹងតាមទូរស័ព្ទថា ខាងថ្នាក់លើ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍បង្ករបួសស្នាម ជាប់បណ្ដឹងអាជ្ញា លោកកំពុងតែសម្របសម្រួលថ្នាក់លើដោះលើបញ្ហានេះដែរ៕

ដោយ៖ប៉ែន នួន


ចែករំលែក៖