ព័ត៌មានទាន់ហេតុការណ៍៖

ចិត្តសឿងណាស់ដែរ!! នារីម្នាក់បើករថយន្តព្រូសដេញតាមរថយន្តដឹកដែកហើយទៅកាក់ពីមុខឲ្យបុកថែមទៀតឡេីងខ្ទេច​ព្រោះតែរថយន្តបង្កបេីកប៉ះតិចតួចមិនឈប់ទទួលខុសត្រូវ​

ចែករំលែក៖

ភ្នំពេញ ៖​ ពិតជាក្លាហានគ្រាន់បេី​មែន…ដែលនារីម្នាក់បើករថយន្តតូយ៉ូតាព្រូស​ខឹងនឹងបុុរសម្នាក់ដែលបើករថយន្តកុងតឺន័រមកបុករថយន្តគាត់ពីក្រោយរងការខូចខាតតិចតួចមិនព្រមឈប់ទទួលខុសត្រូវបានព្យាយាមបើករត់​ ធ្វេីឲ្យនាងខឹងចិត្តក៏បេីករថយន្តដេញតាមហើយទៅឈប់ពីមុខរថយន្តកុងតឺរន័រឱ្យបុកបន្ថែម​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០​ និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញនារីម្នាក់​បេីករថយន្តម៉ាក​ Toyota Prius ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BC-1364ធ្វេីដំណេីរតាមផ្លូវជាតិលេខ១​ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ3A-6001 ដោយបើកទន្ទឹមគ្នាតែមកដល់មុខម្ដុំមុខវត្តវាលស្បូវ​ស្រាប់តែរថយន្តបង្កហេតុប្រភេទកុងតឺន័រដឹកដែកខាងលេីនេះបានមកដេញកៀររថយន្ត​ Toyota Prius របស់នារីក្លាហានបណ្ដាលឲ្យបែកស្តុបនិងកាងរថយន្តតិចតួច​ តែរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេដោយព្យាយាមបើករត់តែត្រូវនារីខាងលេីបន្ថែមល្បឿនរថយន្តដេញតាមជិត១គីឡូម៉ែត្រទេីបទាន់​ ហេីយសម្រេចចិត្តបួងចង្កូតរថយន្តទៅខាងឆ្វេងដៃរួចជាន់ហ្រ្វ័ងឈប់ពីមុខរថយន្តបង្កហេតុ​ ធ្វើឱ្យរថយន្តបង្កបុកបន្ថែម​អូសជាង៥ម៉ែត្របណ្តាលឲ្យរថយន្ត Toyota Prius រងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យនារីខាងលេី​ឬប្រជាពលរដ្ឋណាម្នាក់រងរបួសឡេីយ ។ ភ្លាមៗនោះនារីក្លាហានខាងលេីក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ​និងឃាត់តៃកុងរថយន្តបង្កផងដែរ​ តែដោយឃេីញស្ថានភាពជាក់ស្ដែងសាហាវពេក​ ប្រជាពលរដ្ឋទ្រាំមិនបានក៏ដាក់តៃកុងរថយន្តបង្កម្នាក់១ដៃ១ជើងទន់ខ្លួនដេកសន្លប់​ត្រូវបានសមត្ថកិច្ចដឹកយកទៅពេទ្យផងដែរ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖