ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការវិភាគផ្នែកនយោបាយទៀតថា ៖
១- ត្រាំគឺជាមនុស្សដែលគ្រប់គ្នាហួសចិត្ត = ឲ្យសហការីខ្លួនធ្វេីតាមចិត្តខ្លួនដេីម្បីបានឈ្នះឆ្នោតទាំងទទឹងទឹសដែលគេមិនអាចធ្វេីបាន ។
២- ក្រោយការបោះឆ្នោតធ្លាក់លោកត្រាំ = តំណាងរាស្ត្រ១០នាក់នៃគណបក្សសាធារណរដ្ឋនិយមដែលចូលរួមដាក់ទណ្ឌកម្មត្រាំត្រូវគេហៅទៅស្តីបន្ទោស តេីជាប្រជាធិបតេយ្យដែរទេ ?
៣- លោកត្រាំជាអតីតៈប្រធានាធិបតី = មិនព្រមចូលរួមជាសមាជិកក្លឹបប្រធានាធិបតីទេ ដែលនេះជាក្តីអាម៉ាស់មួយរបស់អ្នកដែលអួតថាប្រជាធិបតេយ្យ ?
៤- កូវីដ១៩បានរុញឲ្យ(សរអា)ធ្លាក់ទៅក្នុងវិបត្តិដ៏ជ្រៅ = សេដ្ឋកិច្ច(សរអា)ដេីរថយក្រោយ២, ៥% ។
៥- លោកត្រាំបានបន្សល់ផលវិបាកធ្ងន់ធ្ងរឲ្យលោកបៃដិន = ដែលជាការសាកល្បងសមត្ភភាពលោកបៃដិនផងដែរ ?
៦- អ្នកដែលឈ្លក់ខ្លាំងនឹងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = នឹងខកចិត្តក្អួតឈាមជាមួយទណ្ឌិតមេឧទ្ទាមនៅថ្ងៃណាមួយឆាប់ៗខាងមុខនេះ ។
៧- អ្នកនៅជុំវិញត្រាំបានជាប់គុកច្រេីននាក់ហេីយ = មិនខុសអីនឹងអ្នកដេីរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដែលបានចូលគុក ។
៨- នៅកម្ពុជាការចងការប្រាក់យកការប្រាក់ខ្ពស់ = គ្មានអនុញ្ញាតពីអាជ្ញាធររដ្ឋទេ គឺជារឿងសម្ងាត់រវាងភាគីខ្ចីនិងអ្នកឲ្យគេខ្ចី ?
៩- បេីតាមព៌តមានពីលោកក្រឹស្នានៅ(សរអា) = លោកត្រាំជាជនទុច្ចរិតនិងបោកប្រាស់ហេីយឈានដល់ជាជនម៉ាហ្វីយ៉ាទៀតផង ។
១០- ត្រាំត្រូវការតែមន្ត្រីណាដែលលេីកខ្លួនឲ្យធ្វេីធំនិងយកមកជិតខ្លួន
= មិនខុសអីនឹងទណ្ឌិតមេឧទ្ទាមដែលចូលចិត្តយកមនុស្សលេីកជេីងត្រង់នរណាងាប់អីងាប់ទៅមិនខ្វល់ ។
១១- ការទិញវ៉ាក់សាំងរបស់ចិនដើម្បីសង្រ្គោះជីវិតប្រជាជន. =. ត្រង់អ្នកណាថាអីថាទៅ. ?
១២- វ៉ាក់សាំងចិនមិនទាន់ថាមានប្រតិកម្មណាមួយទេ. =. ម៉េចបានជាហ៌ានថាអាក្រក់ពីវ៉ាក់សាំងនេះម៉្លេះ. ?
១៣- មានតែក្រុមឧទ្ទាមក្រៅច្បាប់ដែលវាយប្រហារពីការទិញវ៉ាក់សាំងចិន = ទិញមកហេីយក្រុមអ្នកឯងមិនហ៊ានចាក់ទេក៏ហីទៅ គ្មានអ្នកណបង្ខំពួកអ្នកឯងទេ ។
១៤-បេីនិយាយពីរឿងប្រតិកម្មថ្នាំ = មនុស្សច្រេីននាក់ចាក់ថ្នាំតែមួយតែអាចមានខ្លះមានប្រតិកម្មនិងភាគច្រេីនអត់ប្រតិកម្មទេ ។
១៥- រឿងថាអាចមានការបោះឆ្នោតឡេីងវិញមុនអាណត្តិ = ដាច់ខាតអត់មានទេ ។
១៦- ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមរដ្ឋធម្មនុញ្ញ = គឺ៥ឆ្នាំបោះឆ្នោតម្តងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២និងបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ។
១៧- ក្តីសង្ឃឹមថាខ្មោចអតីតៈបក្សប្រឆាំងអាចរស់ឡេីងវិញ = គឺគ្មានទាល់តែសោះ គ្មានថ្នាំទិព្វឯណាយកមកប្រោះបានទេ ។ សម័យនេះមិនមែនសម័យព្រះជិនវង្សឥសីអាចប្រោះបានទេ ។
១៨- គំនិតបង្កេីតគណបក្សថ្មីជាគំនិតល្អ = តែត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ ស្របតាមច្បាប់ និងគោលការណ៏(គជប ) ។
១៩-ចង់ឲ្យកឹម សុខាសរសេលិខិតសុំចរចាជាមួយប្រមុខរាជរដ្ឋភិបាល =
គឺជាគំនិតមិនដឹងខ្យល់មិនដឹងថាកឹម សុខាមានឋានៈជាអ្វីផង ?
២០- គេគួរតែនាំគ្នាព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅ(សរអា)ក្រោយការបោះឆ្នោតប្រធានាធិបតី = លួចឆក់ប្លន់គាស់ផ្ទះបាញ់សម្លាប់ សំឡុតគំរាមកំហែងសព្វបែបយ៉ាងជាងនៅបណ្តាប្រទេសច្រេីនណាស់ ៕
ដោយ៖ សុខ ខេមរា