ព័ត៌មានទាន់ហេតុការណ៍៖

ផេកស្នងការដ្ឋានរនគរបាលរាជធានីភ្នំពេញ បានបំភ្លឺ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយដែលបានយកវីដេអូក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ​ តាំងពីដេីមឆ្នាំ២០២០​ មកបង្ហោះ​

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលមុននេះបន្តិច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយដែលបានយកវីដេអូក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ​ តាំងពីដេីមឆ្នាំ២០២០​ មកបង្ហោះ​ ។

ជាក់ស្តែងមួយរយ:ពេលចុងក្រោយនេះដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ គ្រប់សមត្ថកិច្ចតាមបណ្តាអធិការខណ្ឌ​ និងប៉ុស្តិ៍​នគរបាលរដ្ឋបាល ជាពិសេសនៅតាមគោលដៅ​សំខាន់នានាដូចជានៅម្តុំមាត់ទន្លេ​ ម្តុំមុខព្រះបរមរាជវាំង​ មុខរដ្ឋសភា​ នៅម្តុំកោះពេជ្រ​ និងនៅម្តុំវិមានឯករាជ្យ​ ដេីម្បីបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបករណីក្រុមក្មេងទំនេីង​បង្ហោះម៉ូតូ​ និងក្រុមជិះម៉ូតូកែច្នៃសុីមាំងដែលបង្កសម្លេងរំខានខ្លាំងដល់ការសម្រាករបស់ប្រជាពលរដ្ឋ​ ។ ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះសមត្ថកិច្ចបានបង្ក្រាបបានក្រុមក្មេងទំនេីងបង្ហោះម៉ូតូ​ និងម៉ូតូកែច្នៃសុីមាំងបានយ៉ាងដេីម្បីនាំយកមកធ្វេីការណែនាំអប់រំ​ និងឲ្យអណាព្យាបាលមកធ្វេីកិច្ចសន្យាផងដែរ​ ។ 

សូមអរគុណដល់ប្រជាពលរដ្ឋ​ ក៏ដូចជាសារព័ត៌មានមួយចំនួនដែលបានសហការយ៉ាងល្អ​ ក្នុងការផ្តល់ជាព័ត៌មានមកសមត្ថកិច្ចទាក់ទងទៅនឹងករណីក្រុមក្មេងទំនេីងបង្ហោះម៉ូតូ​ និងក្រុមជិះម៉ូតូកែច្នៃសុីមាំងបង្កសម្លេងរំខាន​ ៕

ដោយ៖ សិលា


ចែករំលែក៖