ភ្នំពេញ៖ បើយោងតាមផេក”ចំណេះដឹងនិងសុខភាព” ដែលធ្វើការបកប្រែដោយ សុខ គឹមទៀវ បានលើកឡើងអំពីគុណសម្បត្តិ និងគុណវិបត្តិ របស់បុរស-ស្ត្រី មកបញ្ជាក់ឲ្យដឹងថា
-មនុស្សប្រុសប្រៀបដូចជាឆ្កែចចក!
ជ្រើសរើសត្រូវ គេនឹងការពារអ្នក។
ជ្រើសរើសខុស គេធ្វើបាបអ្នក។
-មនុស្សស្រីប្រៀបដូចជាសត្វពស់!
ជ្រើសរើសត្រូវ នាងនឹងតាមអ្នករហូត។
ជ្រើសរើសខុសអាច ចឹកអ្នកឱ្យស្លាប់បាន។
-មិត្តភក្តិប្រៀបដូចជាផ្លូវ!
ជ្រើសរើសត្រូវនឹងបើកផ្លូនាំអ្នករហូតសម្រេចគោលដៅ។
ជ្រើសរើសខុសនឹងធ្វើឱ្យអ្នកវង្វេងរកផ្លូវចេញមិនឃើញ។
-នៅពិភពលោកដែលគ្មានធម៌មេត្តានេះ ត្រូវចេះថែរក្សាមនុស្សដែលល្អនឹងយើង បើធ្វើឱ្យបាត់បង់ហើយ ទោះថ្វាយភ្លេងហៅអ្នកតាមកក៏ជួយមិនបានដែរ!
-ពិភពលោកធំធេងយ៉ាងនេះ មានគេធ្វើល្អចំពោះអ្នកគឺជាអំនួតរបស់អ្នក!ចិត្តមនុស្សចង្អៀតចង្អល់យ៉ាងនេះ នៅមានកន្លែងសម្រាប់អ្នកគឺជាមោទនភាពរបស់អ្នកហើយ៕
ដោយ៖សិលា