ព័ត៌មានទាន់ហេតុការណ៍៖

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផ្នែកក្រសួង-ស្ថាប័ន បានធ្វើពិធីសំណេះសំណាល និងទទួលស្គាល់ ក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ននៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១  លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង -ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសទទួល ស្គាល់ក្រុមជំនួយការផ្នែកស្ថាប័ន-ក្រសួងនៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ១៦៣ រូប ។

ក្នុងពិធីសំណេះសំណាលនេះ លោក បានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី​ ភារកិច្ច​ របៀបរបបការងារ​ និងសេចក្តីសម្រេច​ផ្ទៃក្នុង​នានា ព្រមទាំងផែនការសកម្មភាពរបស់ផ្នែកក្រសួង-ស្ថាប័ន​ជូនដល់សមាជិក-សមាជិកា ដើម្បីមានជាមូលដ្ឋាន មុននឹងចុះទៅបំពេញការងារនៅតាមក្រសួង-ស្ថាប័ន​ អោយទទួលបានប្រសិទ្ធភាពខ្ពស់​ ស្របតាមការកំណត់និងណែនាំរបស់ លោកប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល​៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖