ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជនខ្មែរ​នៅកូរ៉េ​ ដែលបានចូលរួមឧបត្ថម្ភជាថវិកា​ជូនដល់កងកម្លាំងយោធាជួរមុខចុះជួយសង្គ្រោះប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់កន្លងមក

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ កាលពីថ្ងៃអាទិត្យ​ ទី​២៤​ ខែមករា​ ឆ្នាំ​២០២១​ ម្សិលមិញ លោកវរសេនីយ៍ឯក​ ថន​ ដារ៉ា​ នាយអនុព័ន្ធយោធា​ និងជាទីប្រឹក្សាយោធា​អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ និងភរិយា​ បានអញ្ជេីញ​ជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងប្រគល់លិខិតថ្លែងអំណរគុណរបស់​ លោក ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​ នៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់សប្បុរសជនខ្មែរ​នៅកូរ៉េ​ ដែលបានចូលរួមឧបត្ថម្ភជាថវិកា​ជូនដល់កងកម្លាំងយោធាជួរមុខចុះជួយសង្គ្រោះប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់កន្លងមក​។ 

ជំនួសមុខអោយ លោកអគ្គ​មេបញ្ជាការ​រង​ និងជាមេបញ្ជាការ​ កងទ័ពជេីងគោក​នៃព្រះរាជាណាចក្រកម្ពុជា​ និងនាយទាហាន​ នាយទាហានរង​ ព្រមទាំងពលទាហានទាំងអស់​ និងក្នុងនាមខ្លួនរូបលោកផ្ទាល់​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ប្អូនៗសប្បុរសជនទាំងអស់​ ដែលបានគោរព​ស្រលាញ់​​ អាណិត​ និងចូលរួមឧបត្តម្ភគាំទ្រដល់កងកម្លាំងយោធាជួរមុខចុះជួយប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់កន្លងមក​ ដែលនេះជាសិល្បៈនៃការចែករំលែក​ដ៏ប្រពៃ​ និងជាស្មារតីសាមគ្គីជាតិដ៏ថ្លៃថ្លាបំផុត៕

ដោយ៖ សិលា


ចែករំលែក៖