នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte គ្រោងដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់ប្រធានាធិបតី Sergio Mattarella នៅថ្ងៃទី២៦ខែមករានេះ។ នាយករដ្ឋមន្ត្រីសង្ឃឹមថា ការលាលែងចេញពីតំណែងនឹងទទួលបានការជ្រើសរើសពីប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលទទួលបានការគាំទ្រខ្ពស់ក្នុងរដ្ឋសភា ។
ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានផ្សាយថា នាយករដ្ឋមន្ត្រី Giuseppe Conte បានទៅជួបពិភាក្សាជាមួយប្រធានាធិបតី ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៦ខែមករា ។ គោលដៅទៅជួបប្រធានាធិបតីគឺដាក់លិខិតលាលែងចេញពិតំណែង ។
មានទស្សនៈជាច្រើនបានលើកឡើងថា ការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីគឹក្នុងគោលដៅ បញ្ជៀសការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងរដ្ឋសភាជាថ្មី។ កាលពីថ្ងៃទី១៩ ខែមករា នាយករដ្ឋមន្ត្រី Giuseppe Conte បានឆ្លងផុតការបោះឆ្នោតប្រជាមតិក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា។ នៅថ្ងៃទី១៨ ខែមករាលោកក៏បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តក្នុងរដ្ឋសភា ដែលមានសំឡេងគាំទ្រ ៣២១ និងប្រឆាំង២៥៩ ។
ដោយសារតែមិនទទួលបានការគាំទ្រខ្ពស់ធ្វើឲ្យនាយករដ្ឋមន្ត្រីGiuseppe Conte ពិបាកនៅក្នុងការដឹកនាំប្រទេស ក៏ដូចជាអនុម័តច្បាប់សំខាន់ៗ។ វិវាទនយោបាយកើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីសម្រេចដករដ្ឋមន្ត្រីពីររូបក្នុងរដ្ឋាភិបាលចម្រុះមកពីគណបក្ស Italia Viva ជាមូលហេតុនាំឲ្យមានវិវាទកាន់តែខ្លាំង ៕
ដោយ៖ធី រីណា(រូបភាព៖ AFP/TTXVN)