ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា​ !

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា បានបន្តធ្វើការវិភាគបញ្ហានយោបាយ យ៉ាងដូច្នេះទៀតថា៖

១- មេរោគចង្រៃបំផុតក្នុងការបំបែកបំបាក់សង្គមកម្ពុជានិងពិភពលោក​ =​ គឺគំនិតមនោគមវិជ្ជានិងអត្តនោម័តបុគ្គលរបស់វិទ្យុអារង្សុីសេរីតែម្តង​ ?
២- សម្តេចតេជោហ៊ុន​ សែនធ្វេីអ្វីដេីម្បីបក្សពួក​ =​ បក្សពួកសម្តេចតេជោ ហ៊ុន​ សែន គឺប្រជាជនកម្ពុជា​ ។
៣- បេីវេជ្ជសាស្ត្រចិនអន់ខ្សោយដូចជនខ្លះថានោះ​ =​ ប្រហែលជាប្រជាជនចិនមិនកេីនឡេីងដល់ជិត១៥០០លាននាក់ទេ​ ?
៤- បើថាស៊ូលំបាកដើម្បីជាតិ = ដល់ជួបលំបាកកុំស្រែកអី ។
៥- ក្នុងការដោះស្រាយវិវាទការងារជូនកម្មករ​ =​ បេីផ្អែកលេីច្បាប់ជាមូលដ្ឋាននឹងមិនមានបញ្ហាអ្វីឡេីយ​ខូចតែមានការលូកដៃពីខាងក្រៅដែលនាំឲ្យស្មុគ្រស្មាញ​ ?
៦- ល្មមដឹងខ្លួនហេីយក្មួយៗ​ =​ បេីតេទៅ​គេចុចបិទទូរស័ព្ទ​ធ្វេីម៉េចបានព៌ត៌មានផ្សាយទៅ​ ?
៧- ទណ្ឌិតរត់ចោលស្រុកនៅតែធ្មេចភ្នែកស្រែកញុះញង់ពីក្រៅប្រទេស​ =​ តេីបានការអីទៅ​ វាគ្រាន់តែបានកំដរជីវិតទម្រាំដល់ថ្ងៃអវសាន​ ?
៨- ទណ្ឌិតរត់ចោលស្រុកខិតខំស្រែកថាក្តៅត្រជាក់យ៉ាងណា​ =​ ក៏ទណ្ឌិតរូបនេះគ្មានវាសនាបានចូលស្រុកវិញដែរ​ ?
៩- អ្វីទៅជាសហមេដឹកនាំ​ ? =​ ទោះខំភ្ជាប់ខ្លួនយ៉ាងណាក៏ដោយក៏គ្មានតួនាទីអ្វីដែរ​ ?
១០- បានអីដែលគណបក្សកាន់អំណាចចាញ់​ ? =​ បេីខ្លួនឯងនៅឯជេីងមេឃឯណោះ​នោះ​ ? ៕

ដោយ៖ សិលា


ចែករំលែក៖