ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ និងម៉ូតូពន្លះគ្នាស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីជិះម៉ូតូបុកគ្នាកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ ក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ភាគីម្ខាងបើកម៉ូតូម៉ាកwave ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅ(ខេត្តព្រះសីហនុ-ភ្នំពេញ ) ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១J-៥៣៦១ មានទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបរម៉ូតូហុងដាឌ្រីម C១២៥ឈ្មោះ គៀង វឹង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែចាំក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)នៅកន្លែងកើតហេតុ។
ចំណែកអ្នកបើកបរម៉ូតូ Waveឈ្មោះ នល់ សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនអូរចំណារ ឃុំអូរឧកញ៉ាហេង។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីបន្តនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖