ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សយើង។
លោកតំណាងរាស្ត្ររូបនេះបានបន្តទៀតថា, ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះគឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សយើង៕
ដោយ៖ សុខ ខេមរា