ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអគារកម្ពស់ប្រមាណ២០ជាន់មកចំផ្ទះពលរដ្ឋបណ្តាលឲ្យធ្លុះដំបូលផ្ទះ ធ្លាក់ចូលក្នុងបន្ទប់ទឹកស្លាប់ភ្លាមមួយរំពេចក្នុងថ្លុកឈាម ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងក្រុម៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះពិនិត្យធ្វើកោសល្យវិច័យសព និងកន្លែងកើតហេតុ ដោយពុំទាន់បានបញ្ជាក់ពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ៕ ឆ្លាម សមុទ្រ