ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានដាក់គ្រឿងចក្រចុះកាយរបងបេីកផ្លូវមួយខ្សែ ក្នុងភូមិព្រៃជីសាក់ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរដោយមានការឯកភាពពីប្រជាពលរដ្ឋ ។
លោក វ៉ា សាវឿន បានថ្លែងថា ផ្លូវខាងលេីមានបណ្តោយចំងាយ១៧០ម៉ែត្រ និងទទឹង៥,៥០ម៉ែត្រ ។ លោកបន្តថា កន្លងមកផ្លូវខាងលេីនេះមានសភាពឌ្រុតទ្រោមតូចចង្អៀត ពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរយ៉ាងខ្លាំង ។ ដោយឃេីញស្ថានភាពបែបនេះលោកក៏បានចុះមកសម្របសម្រួលពីបងប្អូនប្រជាពលរដ្ឋដែលមានរបងផ្ទះជាប់ផ្លូវ ក្រោយពីមានការឯកភាពពីបងប្អូនប្រជាពលរដ្ឋរួចមកលោកក៏បានដាក់គ្រឿងចក្រចុះមកការរបងបេីកផ្លូវនិងចាក់ជាបេតុងថ្មីដេីម្បីងាយស្រួលក្នុងរស់នៅនិងធ្វេីដំណេីរ។
លោកបានបញ្ជាក់ថា ផ្លូវបេតុងខាងលេីនេះថវិការដែលត្រូវចំណាយ គីមូនិធិរបស់សាលាសង្កាត់ចោមចៅទី៣។
ក្នុងឪកាសនេះផងដែរលោក បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាជួយថែរក្សាផ្លូវខាងលេីនេះឲ្យគង់វង់យូអង្វែង៕ដោយ៖សុខាសែនជ័យ