ខេត្តព្រះសីហនុ ៖ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរងរបួសគាបជាប់ក្នុងរថយន្តដែលតាមសមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីអ្នកបើកបររថយន្តនេះបើកមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4468 ដែលបើកក្នុងទិសដៅផ្ទុយគ្នាហើយឈប់ចតស្ងៀមតែ អ្នកបើកបរគេមិនស្គាល់អត្តសញ្ញាណទេ ហើយបន្ទាប់មកដោយសារល្បឿនរថយន្តលឿនបានរុញមកបុករថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតក្រោយរថយន្ត HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-4468។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍និងចាត់ចែងដោះស្រាយតាមនីតិវិធី៕ ជ្រោយពេជ្រ