ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ ក្រោយលួចយកថ្នាំញៀនឲ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់ជក់​ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ​ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាពយកថ្នាំញៀនគ្រាប់ឈូករ័ត្នមួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃ២៥ ខែមករាឆ្នាំ២០២១។

បេីតាមមន្រ្តីនគរបាល​ បានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនជាតិចិនខាងលេីនេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញម្សៅថ្នាំញៀនចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់ ឃើញនៅក្នុងកញ្ចប់ផ្កាឈូករ័ត្ន និង០១កញ្ចប់ទៀតឃើញក្នុងកញ្ចប់បារី។

ពាក់ព័ន្ធនឹងហេតុការណ៍នេះលោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ទទួលបន្ទុក ផ្នែកគ្រឿងញៀនបានឲ្យអ្នកយកព័ត៌មានដឹងនៅរសៀលនេះថា ករណីចិនយកគ្រឿងញៀនឱ្យអ្នកនៅកន្លែងធ្វើ ចត្តាឡីស័កនោះលោកសុំមិនទាន់ផ្តល់ព័ត៌មានទេ ព្រោះខ្លាចបែកការណ៍ ពេលនេះលោកកំពុងធ្វើការស្រាវជ្រាវរកជនដែលពាក់ព័ន្ធបន្ថែមទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យ​ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖