ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចូលរោងការស្រាប់តែជាកូនកំលោះចូលដេកពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ មានហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីកូនកំលោះកំពុងចូលរោងការស្រាប់តែជំងឺចាស់រើឡេីងដោយសារស្ថានភាពធ្ងន់ធ្ងរក៏ហៅរថយន្តសង្គ្រោះអង្គភាព៧១១​ នៃកងពលតូចលេខ៧០​ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១​ នៅផ្ទះរៀបមង្គលការខាងស្រី​ ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ។

បុរសរងគ្រោះឈ្មោះ ស៊ុំ ធូ អាយុ ៥០ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ(ក្រិនថ្លើម) ធ្វើទុកខ្លាំងចំពេលចូលរោងមង្គលការកូនស្រី។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះមានជំងឺក្រិនថ្លេីមជាយូរមកហេីយ​ ដោយធ្វេីទុកម្តងៗ។ លុះមកដល់ថ្ងៃកេីតហេតុជាថ្ងៃសិរីសួស្តី​ ចូលរោងជ័យ​ ខណៈកំពុងអង្គុយធ្វេីពិធីចូលរោងជ័យស្រាប់តែជំងឺចាស់ធ្វេីទុកខ្លាំងទ្រាំលែងបានក្រុមគ្រួសារក៏ស្នេីសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដេីម្បីមកដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗតែម្តង៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖