ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាអាមេរិកអនុម័តលោក Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេស

ចែករំលែក៖

នៅថ្ងៃទី២៦ ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោក​Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនឹងសំឡេងគាំទ្រ​៧៨ ទល់និង​២២ លោក​Antony Blinken ​បានក្លាយជារដ្ឋមន្ត្រីការបរទេសទី ៧១របស់អាមេរិក ។ លោក Antony Blinken ​ជារដ្ឋមន្ត្រីទី​៤ ហើយក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ត្រូវបានព្រឹទ្ធសភាអនុម័ត​។ កន្លងមក ព្រឹទ្ធសភាអាមេរិកបានអនុម័តជ្រើសរើសលោកស្រី​Janet Yellen កាន់តំណែងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ, ​លោក Lloyd Austin កាន់តំណែងរដ្ឋមន្ត្រីការពារជាតិ និងលោកស្រី Avril Haines អគ្គនាយកចារកិច្ចអាមេរិក ។ លោក Antony Blinken មានរហស្សនាមថា​អ្នកការពារសម្ពន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក ​នឹងជាទីប្រឹក្សា​គោលនយោបាយ​កិច្ចការបរទេសរបស់ប្រធានាធិបតី​បៃឌិន ។ តាមគម្រោង លោក Antony Blinkenនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២៦ខែមករា(ពេលវេលាអាមេរិក)​។ នៅក្នុងការសាកសួរនៅព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ខែមករា លោក​Antony Blinken បានសន្យាថាពេលចូលកាន់តំណែង លោកនឹងសហការ ចែករំលែកព័ត៌មាន ជាមួយសភា និងរក្សាស្ថានទូតអាមេរិកនៅជេរូសាឡឹម ក៏ដូចជាដោះស្រាយបញ្ហាសំខាន់នៅមជ្ឈិមបូព៌ា ចិន និងរុស្ស៊ី។ លោកAntony Blinken អាយុ​៥៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសក្នុងរដ្ឋការរបស់អតីតប្រធានាធិបតីអូបាម៉ា​។ លោក​Antony Blinken ធ្លាប់ធ្វើជាទីប្រឹក្សា​ឲ្យលោកបៃឌិន ពេលនៅជា​ប្រធានគណៈកម្មការកិច្ចការបរទេស​នៃព្រឹទ្ធសភាអាមេរិក ៕

ដោយ៖ធី រីណា


ចែករំលែក៖