ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីខ្មែរអ៊ិស្លាមម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងសំយាបផ្ទះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីខ្មែអ៊ិស្លាមម្នាក់បានសម្រេចចិត្តយកខ្សែអង្រឹងមកចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះសម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់មិនដឹងថាស្រ្តីរូបនេះបានក្រោកឡើងធ្វើអត្តឃាតខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែនៅវេលាជាងម៉ោង១២នេះគាត់បានចេញទៅក្រៅបាត់មិនឃើញចូលមកវិញ ហើយអ្នកផ្ទះស្មានថាគាត់សម្រាកនៅខាងក្រៅ។ លុះព្រឹកឡើងម៉ោង៥ ក្រុមគ្រួសារចេញមកខាងក្រៅក៏ប្រទះឃើញស្រ្តីរូបនេះបានចង.ក ស្លាប់បាត់ទៅហើយ ។ ក្រោយហេតុការណ៍នេះក្រុមគ្រួសារបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចតែម្តង។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចមកបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន។ ចំពោះមូលហេតុដែលបណ្តាលឲ្យស្រ្តីរូបនេះគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ ដោយសារមានជំងឺប្រចាំកាយឈឺយូរហើយមើលមិនជា ៕ ដោយ៖ចន្ថា


ចែករំលែក៖