ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩​ នៅប្រទេសឥណ្ឌូនេស៊ី​ មានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់

ចែករំលែក៖

    អន្តរជាតិ៖បើតាមទិន្នន័យផ្សាយដោយ worldometers​ បានបង្ហាញថាឥណ្ឌូនេស៊ី ក្លាយជាប្រទេសទី១៩លើពិភពលោកដែលមានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់។ ខណៈអ្នកឆ្លងកូវីដ១៩នៅលើពិភពលោកទាំងមូល មានជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២.១៦លាននាក់ និងសះស្បើយជាង៧២.៨១លាននាក់។

បើតាមអាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃម្សិលមិញ បានប្រកាសរកឃើញមានអ្នកឆ្លងថ្មីជាង១៣០០០នាក់ និងស្លាប់៣៣៦នាក់បន្ថែម។ជាក់ស្តែងចំនួននេះ បានធ្វើឲ្យប្រទេសដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ មានអ្នកឆ្លងសរុបដល់ជាង១.០១លាននាក់ និងស្លាប់២ ៨៤៦៨នាក់។

ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញ បន្តឡើងដល់ជាង២៦លានករណី,ឥណ្ឌាជាង១០.៦៩លាន, ប្រេស៊ីលជាង៨.៩៣លាន, រុស្ស៊ីជាង៣.៧៥លាន, ចក្រភពអង់គ្លេស ជាង៣.៦៨លាន និងបារាំងជាង៣.០៧លានករណី។ ចំណែកអេស្ប៉ាញ ស្ថិតនៅលំដាប់ទី៧ ដោយមានជាង២.៧៣លានករណី បន្តដោយ អុីតាលី ជាង២.៤៨លាន, តួកគីជាង២.៤៤លាន, អាល្លឺម៉ង់ជាង២.១៦លាន និងកូឡុំប៊ី ជាង២.០៤លាន។

រីឯអាហ្សង់ទីនឈរនៅលេខរៀងទី១២ ដោយមាន១.៨៨លានករណី ហើយតាមពីក្រោយដោយ ម៉ិកស៊ិក ជាង១.៧៧លាន, ប៉ូឡូញជាង១.៤៨លាន, អាហ្វ្រិកខាងត្បូង ជាង១.៤២លាន, អុីរ៉ង់ ជាង១.៣៨លាន, អ៊ុយក្រែនជាង១.១៩លាន ប៉េរូជាង១.១លាន និងឥណ្ឌូនេស៊ីជាង១.០១លាន។

ចំណែកហ្វីលីពីនវិញ ស្ថិតក្នុងចំណោម១៤ប្រទេសផ្សេងទៀត ដែលមានករណីឆ្លងលើសកន្លះលាន ខណៈហូឡង់ និងសាធារណរដ្ឋឆេកមានតួលេខឡើងទៅប្រកៀកនឹងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករាម្សិលមិញនេះ អ្នកស្លាប់ដោយសារកូវីដ១៩ មានជាង១៥០០០នាក់ ដែលធ្វើឲ្យតួលេខសរុបឡើងដល់ជាង២.១៦លាននាក់។ រីឯចក្រភពអង់គ្លេសមានអ្នកស្លាប់ឡើងដល់ជាង១០ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិកជាង៤៣ម៉ឺន, ប្រេស៊ីលជាង២១ម៉ឺន, ឥណ្ឌាជាង១៥ម៉ឺន និងម៉ិកស៊ិកជាង១៥ម៉ឺននាក់៕ដោយ៖សតារា


ចែករំលែក៖