ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ពីការព្យាបាលជំងឺ គីសដៃស្បូន!

ចែករំលែក៖

    ភ្នំពេញ៖ ជំងឺដុំគីសដៃស្បូន (Ovary cysts) គឺជាដុំទឹកមានស្រោម ឬថង់ ដែលមានផ្ទុកទៅដោយទឹករាវ (Serous cyst), រំអិលខាប់ស្អិត (Mucinous cyst), លាយឈាមរដូវខាប់ៗ (Endometriosis cyst) ឬមានជាលិការ សក់..ធ្មេញលាយឡំបញ្ជូលគ្នា (Dermoids) នៅខាងក្នុងនៃអូវែ (ក្រពេញមេជីវិតស្រ្តី)។

ក) រោគសញ្ញាគីសដៃស្បូន៖
– ស្ត្រីមានការឈឺចាប់ស្ទុំៗក្នុងអាងត្រគាក មុនពេលមករដូវ ឬពេលមករដូវ (អង់ដូម៉េទ្រីយ៉ូស៊ីស) និងពេលរួមដំណេក
– ឬឈឺចាប់ខ្លាំងភ្លាមៗ លាយជាមួយ ក្អួតចង្អោរ ទៅតាមសភាពនៃផលវិបាករបស់គីស (រមួល, បែក ឬ សង្កត់ទៅលើសរីរាង្គផ្សេងៗតាមទំហំនៃគីស)
– ពិបាកនោម នោមញឹម ឬពិបាកបន្ទរបង់

ខ) ការព្យាបាល៖
ការព្យាបាលទៅតាមសភាពជាក់ស្ដែងនៃ រោគសញ្ញា អាយុរបស់ស្ត្រី ប្រភេទគីស និងទំហំ ឬផលវិបាករបស់វា។
– ការតាមដាន (ករណីគីសទំហំតូច ឬ មិនមានផលរំខាន)
– ការព្យាបាលវះកាត់បើកពោះ (Laparotomy)
– ការព្យាបាលវះកាត់ដោយប្រើឧបករណ៍ទំនើបចោះពោះ (Laparoscopy): ដែលជាការវះកាត់ទំនើប មិនសូវមានការឈឺចាប់ ស្នាមរបួសទំហំតូច និងឆាប់បានត្រលប់ទៅផ្ទះវិញ ដែលអាចរក្សាទុកដៃស្បូន ឬអូវែរ ដើម្បីទុកលទ្ធភាពអោយស្ត្រីអាចបង្ករកំណើតទៅថ្ងៃក្រោយទៀតបាន។

«សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យ ដើម្បីជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញរោគស្ត្រី ទទួលប្រឹក្សាយោបល់ អំពីរោគវិនិច្ឆ័យ ជាមួយការព្យាបាលដោយវិធីសាស្ត្រទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត”៕

ប្រភព: មន្ទីរពេទ្យកាល់ម៉ែត


ចែករំលែក៖