ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) សម្រេចផ្អាកជើងហោះត្រង់ ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្ដីជូនដំណឹងឲ្យដឹងថា, ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) សម្រេចផ្អាកជើងហោះត្រង់ ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១។
ក្នុងនោះដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុន អាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ ណាវីតា ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១។ ក្រុមហ៊ុននឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប។
សូមជូនតំណភ្ជាប់គេហទំព័រក្រុមហ៊ុន ANA ស្តីពីការប្រកាសបើកជើងហោះហើរ
លម្អិតhttps://www.anahd.co.jp/group/en/pr/202101/20210126.html ។
ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អចៀសផុតពីការឆ្លងវីរុសកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖