ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់​ ពី​បទ​​ញុះញុ​ង​ឱ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ជា​អាទិ៍

ចែករំលែក៖

   ខេត្តប៉ៃលិន៖ លោក ប៊ិ សក្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ​​ញុះញុឱ្យប្រព្រឹត្តិឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២១ ដែលប្រព្រឹត្តិនៅភូមិអូរច្រាកណ្តាសង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា លេខ ៤៩៤ និង ៤៩៥នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

តាមប្រភពព័ត៌មានពីកម្លាំងជំនាញការិយាល័យសន្តិសុខផ្ទៃក្នុង នៃផែនការងារសន្តិសុខ ស្នងការដ្ឋានគរបាលខេត្តប៉ៃលិន បានឲ្យដឹងថាកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គង់ រិទ្ធ ហៅចូ ភេទប្រុសអាយុ៤១ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិស្វាយតាហែ ឃុំរកាគយស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តឈុបុរី ប្រទេសថៃ មានប្រពន្ធឈ្មោះ ម៉ី ជូ មានកូនចំនួននាក់ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

ប្រភពដដែលបន្តថា យោងតាមដីការបស់លោក ប៊ិ សក្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងថា តាមដីកាលេខ៣៩ ​.​ព្រ​/២១ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងលោកបានសម្រេចបញ្ជា ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណ​: ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះ គង់ រិទ្ធ (​មានសាវតាជាតិដូចខាងលើ​) ទៅពន្ធនាគារខេត្តប៉ៃលិន ដោយអនុវត្ត ឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់

​​ប្រភពបន្តទៀតថា តាមការបង្គាប់ឱ្យលោកប្រធានពន្ធនាគារខេត្តប៉ៃលិនទទួល និងឃុំខ្លួន ជននេះ រយ​:​ពេលអតិបរិមា មិនលើសពីខែដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណ​:​ទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះសហការអនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់៕

ដោយ៖សហការី


ចែករំលែក៖