ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបេីកវគ្គហ្វឹកហាត់ក្បាច់គុនការ៉ាតេ ដល់មន្ត្រីអន្តរាគមន៍សរុបចំនួន ៥០នាក់ (ស្រី ០៤នាក់ ) ដោយត្រូវហ្វឹកហាត់រយ:ពេល ០៦ខែ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក សាស្ត្រាចារ្យ សាមឺឌី សុីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការខណ្ឌទាំង១៤ផងដែរ ។ ក្នុងពិធីបេីកវគ្គនេះដែរក៏មានសម្តែងបង្ហាញក្បាច់គុណការ៉ាតេដូ ដោយលោកគ្រូបង្វឹកចំនួន៥នាក់ ជូនដល់គណ:អធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដេីម្បីបានទស្សនា ។ មុននឹងមានមតិចូលរួមលោក សាមឺឌី សុីវឌ្ឍនា បានឡេីងប្រគល់សញ្ញាប័ត្រខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ ជូនដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាកិច្ចបន្តឯកឧត្តម មុីសាមឺឌី សុីវឌ្ឍនា បានឡេីងមានមតិ និងបង្ហាញអំពីប្រវត្តិខ្លីៗនៃដំណេីរការករកេីតកីឡាការ៉ាតេដូផងដែរ ក្នុងឱកាសនោះដែរ លោកអនុប្រធានសហព័ន្ធកីឡាការ៉ាតេដូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអស់ដែលតែងតែយកចិត្តទុកដាក់ ទទួលស្គាល់នូវសមត្ថភាព និងបានអនុញ្ញាតឲ្យបង្កេីតជាសាលាការ៉ាតេដូនៅកម្ពុជា ដែលជាសមាជិកការ៉ាតេដូពិភពលោក ជាពិសេសគឺមានការទទួលស្គាល់ពីប្រទេសជប៉ុន ។ កក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បបានថ្លែងអំណរគុណដល់លោក អនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដេីម្បីជួយដឹកនាំលោក លោកស្រីគ្រូបង្វឹកមកជួយហ្វឹកហាត់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យទទូលបាននូវសុខភាពល្អ វិធីការពារខ្លួន ក៏ដូចជាងាយស្រួលក្នុងការចេញប្រតិបត្តិការណ៍បង្ក្រាបបទល្មេីសផ្សេងៗ ជាពិសេសលោកស្នងការ បបានគោរពថ្លែងអំណរគុណដល់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលបានផ្តល់មតិផ្តួចផ្តេីមដេីម្បីឲ្យមានការរៀបចំនូវការហ្វឹកហាត់នេះ លោកស្នងការ បានផ្តល់មតិណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ និងខិតខំស្តាប់ ហ្វឹកហាត់តាមការណែនាំរបស់លោកលោកស្រីគ្រូបង្វឹក ដេីម្បីទទួលបាននូវលទ្ធផលល្អប្រសេីរ ៕ដោយ៖ សិលា
រឿងទាក់ទង
ឈ្មួញលៀស សន វ៉ាន់នី បន្តផ្គើននាំលៀសទៅប្រទេសវៀតណាមជិត១០០តោនទៀត ខណៈយប់ម៉ិញជោគជ័យ៤រថយន្តស្មើរនឹងជាង១០០តោន
17 mins ago
រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំង លើកទី២
1 hour ago