ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរប្រតិភូរដ្ឋសភា ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ព្រមទាំងលោក លោកស្រី សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញទៅទស្សនកិច្ចនៅស្ថានីយ៍ទំនប់វារីអគ្គិសនីសេសានក្រោម២។ ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកសេសាន ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ៖ សិលា


ចែករំលែក៖