ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺ​ និងចាស់ៗ ២០នាក់​ សប្បាយដោយមិននឹកស្មានដល់ថាបានជួប​ផ្ទាល់ជាមួយ អ្នកម្តាយមនុស្សធម៌​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ វត្តមានរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ខាងលេីនេះ​ គឺនៅក្នុងឱកាសដំណេីរត្រឡប់មកពីវត្តហរិរក្សរាជិនី​ (ហៅវត្តវាំងចាស់)​ ​ដែលស្ថិតនៅស្រុកឧដ្តុង្គ​ ខេត្តកំពង់ស្ពឺ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ដោយផ្ទាល់ជាមួយអ្នកជំងឺ​ និងចាស់ៗ​ចំនួន​ ២០នាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលបាត់ដឹង​ កាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ​២០២១នេះ ម្សិលមិញ។

ប្រជាពលរដ្ឋត្រេកអរបំផុត ចំពោះវត្តមាន កាយវិការសប្បុរសធម៌ ភាពដ៏ស្និទ្ធស្នាល របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបប្រជាពលរដ្ឋដោយផ្ទាល់នោះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖