ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបានវាគ្រាន់ ម្ចាស់ទ្រព្យទាន់ចាប់បានម្នាក់ រត់ឡើងជិះរុឺម៉កម៉ូតូទៅបាត់ពីរនាក់

ចែករំលែក៖

    ភ្នំពេញ ៖​ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបំណងចូលលួចយកទ្រព្យសម្បត្តិ​ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច​ និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោង១​ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ទី២៨​ ខែមករា​ ឆ្នាំ២០២១

ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១​ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។ 

    ជនសង្ស័យម្នាក់ដែលម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនោះមានឈ្មោះ​ ហឿន​ ទុំ​ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ស្នាក់នៅម្ដុំវត្តពោធិ៍ញាណ​ មានស្រុកកំណើតនៅខេត្តសៀមរាប។

    យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់ជិះរុឺម៉កម៉ូតូដឹកអេតចាយមួយគ្រឿង​បើកមកឈប់នៅក្បែរផ្ទះរបស់គាត់​ រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បម្រុងចូលលួចយកទ្រព្យសម្បត្តិ​ តែគាត់ឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់​ និងបក្សពួកពីរនាក់ទៀតបានបើករុឺម៉កម៉ូតូរត់គេចខ្លួនដោយសុវត្តិភាព។

    បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ ដេីម្បីធ្វេីកំណត់ហេតុនិងសាកសួរស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនសង្ស័យខាងលេីបានឆ្លើយសារភាពថា​ ខ្លួនគេនិងបក្សពួកពីរនាក់ទៀត​ពិតជាគាស់ផ្ទះជនរងគ្រោះប្រាកដមែន​ និងធ្លាប់ធ្វេីសកម្មភាពបែបនេះបាន២ដង​មកែរួចគបានជនសង្ស័យចូលយកកហើយ ដោយកែរួចយប់នេះស៊យត្រូវម្ចាស់ផ្ទះចាប់បានរូបគេ។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖