ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនស្ត្រីជនជាតិវៀតណាម៣នាក់ដែលឆ្លងដែនចូលកម្ពុជាខុសច្បាប់ទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធីក្រោយពេលធ្វើចត្តាឡីស័ករួច

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាម៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីបានធ្វើចត្តាឡីស័ករួច។

របាយការណ៍ដដែលបន្តថា ការរៀបចំបញ្ជូនជនបរទេសស្ត្រីជនជាតិវៀតណាម០៣នាក់ ទៅកាន់នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីពួកគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណី Covid-19(អវិជ្ជមាន) ទើបសមត្ថ កិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជា៕ 

ដោយ៖ ប្រាថ្នា


ចែករំលែក៖