ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាធិបតេយ្យ​ស្នើសេចក្តីព្រាងច្បាប់បំបែកទីក្រុងវ៉ាស៊ីនតោនទៅជារដ្ឋ​ទី​៥១របស់អាមេរិក​

ចែករំលែក៖

កាលពីថ្ងៃទី​២៧ ខែមករា ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដឹកនាំ​ដោយតំណាងរាស្ត្រTom Carper បានស្នើសេចក្តីព្រាងច្បាប់​បំបែកទីក្រុងវ៉ាស៊ីតោនទៅជារដ្ឋទី៥១របស់អាមេរិក​។

នៅលើបណ្តាញសង្គម​ Twitter ​តំណាងរាស្ត្រ​Tom Carperបានបញ្ជាក់ថា ថ្ងៃនេះយើង​មានមោទនភាពក្នុងការណែនាំសេចក្តីព្រាងច្បាប់​ដើម្បីបំបែកទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។
តាមការលើកឡើងរបស់លោក​Tom Carper ​ សេចក្តីព្រាងច្បាប់ស្តីពីការបំបែករដ្ឋ គឺជួយដល់ពលរដ្ឋក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលបានបង់ពន្ធ​សហរដ្ឋ ប៉ុន្តែមិនមានតំណាង គ្មានសំឡេង​ក្នុង​សភា​ ក៏ដូចជាសិទ្ធិបោះឆ្នោត​ក្នុងស្ថាប័នបង្កើតច្បាប់។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋថ្មី បានស្នើឡើងតាំងពីឆ្នាំ២០១៣ ​ ក្នុងនោះនឹងផ្តល់សិទ្ធិដល់ពលរដ្ឋ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រេចកិច្ចការក្នុងតំបន់ ក៏ដូចជា​មានតំណាងនៅក្នុងរដ្ឋសភា ។
ប្រធានាធិបតី​ ចូ បៃឌិន តាំងពីដើមមកបានគាំទ្រ​ដល់ ​ការបង្កើតរដ្ឋវ៉ាស៊ីនតោន​ទៅជារដ្ឋទី​៥១របស់អាមេរិក ។ បើទោះបី រដ្ឋសភាអាមេរិកស្ថិតនៅកណ្តាលទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែទីក្រុងនេះមិនមានសិទ្ធិក្នុងការដាក់ពង្រាយកម្លាំងជាតិដូចជារដ្ឋជិតខាង​ឡើយ ក្នុងនោះមានរដ្ឋVirginia ជាដើម។
ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ បំបែករដ្ឋខាងលើ ចាំបាច់ត្រូវទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាមកពីកណបក្សសាធារណរដ្ឋ យ៉ាងតិច១០ រូប ។ ប៉ុន្តែ​គម្រោងខាងលើទទួលរងការរិះគន់យ៉ាងខ្លាំង​ពីគណបក្សសាធារណរដ្ឋ ដោយចាត់ទុកថា នេះជាគោលបំណងដើម្បីពង្រីកផលប្រយោជន៍របស់គណបក្សប្រជាធិបតេយ្យនៅ ក្នុងរដ្ឋសភា ៕

ដោយ៖ ធី រីណា(រូបភាព៖ THX / TTXVN)


ចែករំលែក៖