ប្រទេសជប៉ុន៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាចរារាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងជប៉ុនបានឡើយ ។ នេះជាការលើកឡើង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅក្នុងសិក្ខាសាលាកម្ពុជា-ជប៉ុនស្ដីពី ការផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធអនាម័យ ថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ។
“ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣” និង“យុទ្ធសាស្រ្តជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០២១-២០២៥”៖ ត្រឹមឆ្នាំ២០២៥ ប្រជាជនកម្ពុជានៅតាមទីប្រជុំជន១០០% នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព សុវត្ថិភាព និងតម្លៃសមរម្យ ហើយឆ្នាំ ២០៣០ ទទួលបានទឹកស្អាតទូទាំងប្រទេស ៕
ដោយ៖ សិលា