ព័ត៌មានទាន់ហេតុការណ៍៖

ប្តីស្លាប់ ប្រពន្ធនិងកូនរងរបួសធ្ងន់ ខណៈរថយន្តហ្វ័តស៊េរីទំនេីបមួយគ្រឿង​ ម្ចាស់ស្រវឹងបើកបុក​ចូល​ផ្ទះ​លក់​ខោអាវ​ចំនួន២​តូប​

ចែករំលែក៖

     ខេត្តសៀមរាប៖ រថយន្តម៉ាកFord Ranger ស៊េរីទំនើបមួយគ្រឿង ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ AP ៦៥២១ ខណៈម្ចាស់រថយន្តបើកបរក្នុងសភាពស្រវឹងយ៉ាងលឿនបណ្ដាលឲ្យបែកកង់ជ្រុលទៅបុកចូលផ្ទះលក់ខោអាវចំនួន២តូបជាប់គ្នាទាំងយប់ ធ្វើឲ្យបុរសម្នាក់ ជាប្តីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងរបួសធ្ងន់នាក់ ម្តាយនិងកូន។ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ក្រោយកេីតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ២៦៥F ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំណ្ដែ ស្រុកប្រាសាទបាគងខេត្តសៀមរាប

បើតាមមន្រ្តីនគរបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានឲ្យដឹងថាក្នុងហេតុការណ៍នេះបានធ្វេីឲ្យមនុស្ស៣នាក់ប្តីប្រពន្ធនិងកូនរងរបួសធ្ងន់។ ប៉ុន្តែអកុសលបុរសជាប្ដីបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកប្រពន្ធ និងកូន បានរងរបួសធ្ងន់ ខណៈ កំពុងលក់ខោអាវត្រូវបានរថយន្តទំនើបមួយគ្រឿងបុកចូលផ្ទះ

មន្រ្តីនគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបង្កហេតុម៉ាក់Ford Ranger ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ AP ៦៥២១ បើកបរមានទិសដៅពីខាងលិចទៅខាងកើតបានរ៉េចង្កូត ចូលតូបលក់ខោអាវ ចំនួន ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តហ្វ នៅកន្លែងកើតហេតុ

សមត្ថកិច្ចបន្តថា អ្នកបើកបររថយន្តបង្កឈ្មោះ ពៅ ភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិអូរ ឃុំណ្តែ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំណែកម្ចាស់តូបលក់ខោអាវ ទី-​ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មិនមានរបួសនោះទេ ម្ចាស់តូបទីនៅជាប់គ្នា តូបទីបណ្តាលឲ្យរបួសធ្ងន់ចំនួននាក់ ដោយ.​ឈ្មោះ ស៊ី គាន ភេទប្រុសអាយុ៤១ឆ្នាំ របួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាប (​ស្លាប់​) ត្រូវជាប្តី .​ឈ្មោះ ថន ដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់ (​ប្រពន្ធ​) .​គាន កាក់ការ ភេទស្រី អាយុ០៩ឆ្មាំរបួសធ្ងន់​(​ធ្ងន់​)​កូន

បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសាររថយន្តបង្កបើកលឿនបែកកង់ បណ្តាលឲ្យរេចង្កូតបុកចូលផ្ទះទាំងកំរោលនោះតែម្ដង

ក្រោយ​​កើតហេតុ កម្លាំងនគរបាលចរាចរបានចុះទៅដល់ កន្លែងកើតហេតុព្រមទាំងធ្វើការវាស់វែងតាមជំនាញរួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបាននាំយកមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំការដោះស្រាយ។

បច្ចុប្បន្នជនរងគ្រោះនាក់ម្តាយ និងកូនរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ដោយ៖សហការី


ចែករំលែក៖