ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែនចោមចៅ​ របស់កងពលតូចលេខ៧០​ បានបន្តចុះចែកថ្នាំ និង​ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីកិច្ចការការពារជាតិ ការងារហ្វឹកហ្វឺន ការកសាងអង្គភាព និងការបង្កបង្កើនផល កងទ័ពបានធ្វើសកម្មភាពមនុស្សធម៌ផ្សារភ្ជាប់ជាមួយនឹងប្រជាជន។ ជាក់ស្ដែង ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១​ នៅមណ្ឌលសុខភាពមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ក្រាំងអំពិល ក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែនចោមចៅ​ របស់កងពលតូចលេខ៧០​ បានបន្តចុះចែកថ្នាំ និង​ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា​ ក្រុមការងារ​របស់ការិយាល័យសុខាភិបាលកងពលតូចលេខ៧០ តែងតែបន្ត​​យកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ចែកថ្នាំជូនដល់​យោធិន និងប្រជាពលរដ្ឋដែលមានជំងឺដោយឥតគិតថ្លៃ។

ការ​ព្យាបាលជំងឺទូទៅ ជូនយោធិន និងប្រជាពលរដ្ឋនេះ គឺបាននិងកំពុងធ្វេី នៅក្នុង​មន្ទីរពេទ្យកងពល(ចោមចៅ​) មណ្ឌល​សុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី ខេត្ត​កំពត​ និងមណ្ឌល​សុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល ខេត្តកំពង់ស្ពឺ​ ៕

ដោយ៖ សិលា


ចែករំលែក៖