ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន១៥គ្រាប់ នគរបាលស្រុកស្វាយចេកប្រគល់ជូនអង្គភាពហេឡូត្រាសដ៍ កម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់ ដែលប្រជាពលរដ្ឋកាប់គាស់ដីចម្ការប្រទះឃើញ នៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២១ ត្រូវបានប្រគល់ជូនមន្ត្រីអង្គភាពហេឡូត្រាសដ៍ធ្វើការកម្ទេចចោល។

 លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធទាំង១៥គ្រាប់ឈ្មោះ ង៉ន ពេក ភេទប្រុសអាយុ 54 ឆ្នាំនៅភូមិម៉ៅ ឃុំផ្គាំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។នៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២១ គាត់បានកាប់គាស់ដីចម្ការរបស់គាត់នៅ ចំណុចអាងអន្លង់ប្រឹក ស្ថិតនៅខាងត្បូងភូមិម៉ៅចម្ងាយប្រហែល1,500 ម៉ែត្រខាងកើតទំនប់អាងអន្លង់ប្រឹក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្រ្គាម ហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍ ដើម្បីពិនិត្យ ។

 លោកអធិការបានបញ្ជាក់ទៀតថា៖គ្រាប់ទាំង១៥គ្រាប់នោះ មានប្រភេទគ្រាប់៖1-គ្រាប់រ៉ុកែ្កត 62mmចំនួន07គ្រាប់,  2-គ្រាប់ 60mmចំនួន ៤ គ្រាប់, 3-គ្រាប់តេឡង់ចំនួន3គ្រាប់​,4-មីន 69ចំនួន1គ្រាប់ គ្រាប់ទាំងអស់នេះបានធ្វើការប្រគល់ជូនអង្គភាពហេឡូត្រាសដ៍នៅថ្ងៃទី២៧ខែមករា នេះផងដែរ ដើម្បីកម្ទេចចោលជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ៕ដោយ៖វណ្ណា

 


ចែករំលែក៖