ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើអុីរ៉ង់ Minavand ស្លាប់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ IRNA បានរាយការណ៍ថា អតីតខ្សែបម្រើក្រុមជម្រើសជាតិអុីរ៉ង់គឺកីឡាករ Mehrdad Minavand បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺកូវីដ-១៩ ក្នុងវ័៤៥ ឆ្នាំ។

លោក Minavand ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមករាបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺនេះ។ គាត់ជាសមាជិកក្រុមជម្រើសជាតិអុីរ៉ង់ដែលលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA កាលពីឆ្នាំ១៩៩៨ ។

អតីតខ្សែបម្រើស្លាបខាងឆ្វេង Minavand ធ្លាប់លេងឲ្យក្រុមនៅលីគកំពូលអុីរ៉ង់ Persepolis ហើយក៏ធ្លាប់លេងឱ្យក្លិនៅប្រទេសអូទ្រីស Sturm Graz និង Charleroi របស់បែលហ្ស៊ិកផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសអុីរ៉ង់មានអ្នកឆ្លងជំងឺកូវីដ-១៩មានប្រមាណ1,392,314 នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន 57,651 នាក់ និងព្យាបាលជាសះស្បើយមានប្រមាណ 1,183,463នាក់ដោយ៖ភារៈ


ចែករំលែក៖