ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីនិងម៉ូតូបុកគ្នាពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ នឹងកន្លែង នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នំា២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ជិតវិទ្យាល័យរលាប្អៀរត្បូង ស្ថិតភូមិសាស្រ្ត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

  សមត្ថិកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស្កាន់ណាពាក់ស្លាកលេខ ៣A-១២០៧ ធ្វើដំណើរពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កូពី ពាក់ស្លាកលេខ ភ្នំពេញ ១BL-០២០៣ បានធ្វើដំណើរច្រាស់ទិសគ្នា និង បានវ៉ាជែងរថយន្តមួយគ្រឿងនៅពីមុខ ក៏បានជ្រុលទៅបុកនិងរថយន្តពេញមួយទំហឹងបណ្តាលឲ្យដួលម៉ូតូអូសចូលកៀបជាប់នៅក្រោមរថយន្ត ស្លាប់ភ្លាមៗតែម្តង ។ 

  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ គ្រាន់តែដឹងថា រស់នៅស្រុកបរិបូរណ៍ នាពេលនេះកំពុងទាក់ទងក្រុមគ្រួសារសពមកយកទៅធើ្វបុណ្យតាមប្រពៃណី ។

  ចំណែកឯមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ចន្ថា


ចែករំលែក៖