ព័ត៌មានទាន់ហេតុការណ៍៖

បង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរស័ក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដោយក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ប្រកាសអន្តរក្រសួង ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរស័ក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរស័ក្តិ តាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងឡើងរវាងក្រសួងកម្ពុជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖

-សិក្សាស្រាវជ្រាវរយ:ពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្ដិតាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

-សិក្សាពីលក្ខណសម្បត្តិ នៃការផ្តល់ប្រាក់ឧបត្ថមបំពេញបន្ថែម ចំពោះយោធិនដែលមាន ឋានន្តរសក្តិ និងមុខតំណែងចុងក្រោយ តែពុំអាចត្រូវបានដំឡើងឋានន្តរសក្ដិតាមការកំណត់ ក្នុងច្បាប់លក្ខន្តិកៈទូរទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

-រៀបចំសំណើពាក់ព័ន្ធនឹងការងារខាងលើ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសម្រេច។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន

ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធដែលស្ថិតក្រោមឱវាទក្រសួងការពារជាតិ និងអង្គភាព ពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនថាថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖